ព័ត៌មានជាតិ

បុរសជាសន្តិសុខហ្គារូដាម្នាក់ តូចចិត្តនិងជំងឺប្រចាំកាយ ចង.កបញ្ចប់ជីវិត ចោលប្រពន្ធនិងកូន!​

ភ្នំពេញ: បុរសជាសន្តិសុខយីហោក្រុមហ៊ុនសន្តិសុខហ្គារូដាម្នាក់ មានជំងឺសរសៃប្រសាទចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៥ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡាយ​ គ័ង អាយុ៥៨ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនខាងលើ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រែកតាមាគ ឃុំព្រែកតាមាគ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មានប្រពន្ធឈ្មោះ ហាក់ ឡាង អាយុ៥៦ឆ្នាំ មុខរបរលក់ទឹកអំពៅ មានកូនប្រុសស្រី៥នាក់ កូន៣នាក់នៅក្នុងបន្ទកគ្រួសារ ចំណែក២នាក់ទៀតមានប្តីអស់ហើយ។

បើតាមការរៀបរាប់របស់​កូនប្រុសជនរងគ្រោះឈ្មោះ គ័ង គីមហ័ង អាយុ២២ឆ្នាំ បានឲ្យដឹងថា ឪពុករបស់គាត់មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ដោយកាលឪពុកលោកនៅតូចឪពុកចុងធ្វើបាបយកកង់ឡានវាយក្បាលដោយជំងឺរបស់គាត់រយ:ពេលមួយខែធ្វើទុក្ខម្តងហើយ រយ:ពេលធ្វើទុក្ខរហូតដល់មួយអាទិត្យទើបបាត់ទៅវិញ។

ប្រភពដដែលបន្តថា កន្លងមកជាយូរឆ្នាំហើយនៅពេលដែលជំងឺគាត់ធ្វើទុក្ខម្តងៗមានវាយកូនទៀតផងតែកូនស៊ូទ្រាំបានរហូតមក។

ប្រភពបន្តទៀតថាតែរឿងនិងកន្លងផុតយូរឆ្នាំហើយលុះក្រោយមកជំងឺគាត់ធ្វើទុក្ខម្តងលែងវាយកូនហើយតែគាត់តែងតែធ្វើបាបខ្លួនហើយនៅមុនពេលកើតហេតុប្រមាណពីរបីយប់មុនជំងឺគាត់ចាប់ផ្តើមរើឡើងវិញរហូតដល់យប់វេលាម៉ោងប្រហែល១០ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានបោកក្បាលគាត់ជាប់និងជញ្ជាំងផ្ទះខាងមុខនិងទ្វារក្រោយមកម្តាយដុតធូបបន់ស្រន់ក៏បានស្ងប់ទៅវិញ។ លុះរហូតដល់ម៉ោងប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែឆ្នាំដដែល ខណ:ដែលម្តាយរបស់គាត់ចេញទៅបទជើងឪពុកគាត់បានយកដៃចាប់ជើងចៅដែលដេកជាមួយពេលនោះចៅភ័យក៏រត់ចេញក្រៅបន្ទប់ហើយពេលម្តាយគាត់ត្រឡប់ពីបទជើងវិញឪពុកគាត់បានខ្ទាស់គន្លឹះទ្វារពីក្នុងបាត់ទៅហើយម្តាយគាត់ក៏មកសម្រាន្តជាមួយគាត់ជាកូនវិញរួមទាំងចៅដោយឪពុករបស់គាត់សម្រាន្តតែម្នាក់ឯងក្នុងបន្ទប់។

លុះវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៦ខែឆ្នាំដដែល គាត់បានហៅមិនលឺសំឡេងឆ្លើយមានការសង្ស័យនៅវេលាម៉ោង៦ព្រឹកដដែល គាត់បានយកទុលឡាវិសមួលខ្ចៅវិសជាប់ទ្វារបន្ទប់ជួលឃើញគាត់ចង.កដោយភួយយឺតពណ៌ក្រហមស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ៕

មតិយោបល់