Post News Media ព័ត៌មានជាតិ ប្រជាជនរស់នៅស...

ប្រជាជនរស់នៅស្រុករុក្ខគិរី ប្រទះឃើញគ្រាប់បែកដៃ ១គ្រាប់នៅក្បែរមាត់ស្រះក្នុងចំការដំទ្បូង

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរស់នៅភូមិស្ដុក ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី បានរើសបានគ្រាប់បែកដៃ ១គ្រាប់ នៅក្បែរមាត់ស្រះ ក្នុងចំការដំទ្បូងរបស់ខ្លួន ខាងក្រោយផ្ទះ ដែលមានគុណភាព ៤០% យកមកជូននគរបាលស្រុក។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករុក្ខគិរីបានថ្លែងអំណរគុណ ដល់ប្រជាជនដែលបានយកមកប្រគល់ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕

Loading...