Post News Media ព័ត៌មានជាតិ យុវជន៥នាក់​ជិ...

យុវជន៥នាក់​ជិះម៉ូតូទៅផ្ទះ ត្រូវជនមិនស្គាល់មុខជិះដេញកាប់​ ​របួសធ្ងន់​ស្រាល​២​នាក់​ នៅ​ស្រុក​ពោធិ៍​រៀង

ព្រៃវែង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
កាលពី​ថ្ងៃ​ទី​២៤​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​២១​និង​២៥​នាទី​ មាន​ករណី​ក្មេង​ទំនើង​បង្ក​ហិង្សា​ដោយ​ចេតនា​ នៅ​ចំណុច​ភូមិ​តា​កោ​ ឃុំ​តា​កោ​ ​ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​២​គ្រឿង​ មក​ពី​ព្រៃវែង​មាន​គ្នា​ចំនួន​៥​នាក់​៖
១.​ឈ្មោះ​ចាន់​ ប្រុស​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​កុក​ត្រុំ​ខ​ ឃុំ​តា​កោ​
២.​ឈ្មោះ​ វ័​រ​ ហាក់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​ត្នោត​ទ្រេត​ ឃុំ​តា​កោ​។​
៣.​ឈ្មោះ​ ហិន​ ឆៃ​យា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ភ្លយ​ ឃុំ​តា​កោ​
៤.​ឈ្មោះ​ នឺ​ តឿ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​ចចក​ទី​១​ ឃុំ​មា​បុណ្យ​។​
៥.​ឈ្មោះ​ ឈុ​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​តា​កោ​ ឃុំ​តា​កោ​។​
​គោលបំណង​ជូន​ឈ្មោះ​ ឈុ​ន​ ទៅ​ផ្ទះ​ស្រាប់តែ​មក​ដល់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ ឈុ​ន​ ជន​រង​គ្រោះ​ក៏​បាន​បង្អង់​ម៉ូតូ​ឈប់។ ​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៥​នាក់​ មាឌធំៗ​ អាយុ​ប្រហែល​២០​ទៅ​៣០​ឆ្នាំ​ មិន​ស្គាល់ឈ្មោះ​ជិះ​ម៉ូតូ​២​គ្រឿង​ ម៉ាក​អិ​ច​សេន​ទ័​រ​ ពណ៌​ស​ និង​១​គ្រឿង​ទៀត​ម៉ា​កនិច​ ជិះ​តាម​ក្រោយ​ហើយ​បាន​ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​ កាប់​ត្រូវ​ឈ្មោះ​ ចាន់​ ប្រុស​ ចំ​ក្បាល​ផ្នែក​ខាងក្រោយ​១​ដាវ​ រង​របួសធ្ងន់​ និង​កាប់​ត្រូវ​ឈ្មោះ​ វ័​រ​ ហាក់​ ត្រូវ​ចំ​ក្បាល​១​ដាវ​រង​របួសស្រាល​។​

​ហើយ​ជន​រង​គ្រោះ​ក៏​ផ្តួល​ម៉ូតូ​រត់​ដើម្បី​គេច​យករួចខ្លួន ​បន្ទាប់​មក​ក្រុម​ក្មេង​ជា​ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ជនល្មើស​៕

Loading...