ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកហូរកាត់ពីលើផ្លូវជាតិលេខ ៧ ចំនួន ០២ កន្លែង

ត្បូងឃ្មុំ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ចាប់ពីវេលាយប់ថ្ងៃទី ២៥ រហូតមកដល់ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១២៥ មម បានបង្កឲ្យមានទឹកហូរកាត់ពីលើផ្លូវជាតិលេខ ៧ ចំនួន ០២ កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺនៅចំណុចភូមិម៉ាស៊ីន ឃុំមេមត់ ប្រវែងប្រមាណ ១៥០ ម៉ែត្រ និងនៅចំណុចភូមិដា ឃុំដា ប្រវែងប្រមាណ ២៥០ ម៉ែត្រ៕

មតិយោបល់