ព័ត៌មានជាតិ

ចុមសាហាវណាស់! រថយន្តរត់តាក់ស៊ី បុកជាមួយរថយន្តដឹកដី របួសមនុស្សជាច្រើននាក់នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តរត់តាក់ស៊ី បានបុកជាមួយរថយន្តដឹកខ្សាច់ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់និងស្រាល រណូករណែលពេញផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១៤៨ ក្នុងភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ​ខេត្តព្រះសីហនុ។

ខណ:នេះ កម្លាំងមានសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ជួយសង្គ្រោះនិងបញ្ជូនអ្នកដែលរងរបួស ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់