Post News Media ព័ត៌មានជាតិ ​បុរសជនជាតិចិ...

​បុរសជនជាតិចិន៣នាក់ ស្រវឹងបើករថយន្តឡិចស៊ីស300 ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ​!

​ភ្នំពេញ: បុរសជនជាតិចិន៣នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីសមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តបង្កបែកកង់ខាងមុខទៅលេរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាត់ចិន៣នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-8819 ធ្វើដំណើរទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវបណ្តាលឲ្យបាក់ដួលមួយកង់ខ្ទាតចេញពីជួប្រមាណជា២ម៉ែត្រ ចំណែករថយន្តបង្កបែកកង់ខាងមុខខាងឆ្វេងយ៉ាងដំណំទៅមុខលេខរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់រួចធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...