Post News Media ព័ត៌មានជាតិ ក្បាល​រថយន្តស...

ក្បាល​រថយន្តសណ្តោង​កុងតឺន័រ ​ផ្ទុះ​កង់​រេ​ចង្កូត​បុកបង្គោលភ្លើងផ្អើល​ដល់​សមត្ថកិច្ច​

ភ្នំពេញ: ក្បាលរថយន្ត​សណ្តោងទូរ​កុងតឺន័រ​មួយ​គ្រឿង​អ្នកបើកបរ​អះអាង​ថា បែក​កង់​មុខ​ខាងឆ្វេង​ក៏​បាន​រេចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ បណ្តាលឲ្យ​បាក់​រាប​ដល់​ដី ។

គ្រោះថ្នាក់​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​តាម​បណ្តា​យ​ផ្លូវ​ភ្នំពេញ​ហាណូយ ​ខាងត្បូង​ហ្គ្រេន​ភ្នំពេញ ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

ក្បាល​រថយន្ត​សម្រាប់​អូស​កុងតឺន័រ​មួយ​គ្រឿង​នោះ​ម៉ាក FUSO​ ពណ៌​ស ស្លាក​លេខ​ ភ្នំពេញ 3E-3667 បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់អត្តសញ្ញាណ។

តាម​សាក្សី​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។ ខណ:​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​រថយន្ត​នោះ​ក៏​បាន​រេចង្កូត​មក​ឆ្វេង​ដៃ​ឡើង​សួនច្បារ​បុក​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ​នោះ បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី​ដាច់​ត្រឹម​គល់​តែ​ម្តង ។ បន្ទាប់​ពី​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​អ្នកបើកបរ​បាន​ព្យាយាម​បើក​គេច​ត្រឡប់​ក្រោយ​បាន​ប្រមាណ​៥០០​ម៉ែត្រ​ប្រុង​ចូល​កន្លែង​ប្តូរ​កង់ តែ​ត្រូវ​បាន​នគរបាល​បាន​ទៅ​ទាន់ ។

តាម​អ្នកបើកបរ​បាន​ប្រាប់​នគរបាល​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដោយសារ​តែ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង ទើប​រេចង្កូត​ឡើង​សួន​បុក​បង្គោល​ភ្លើងគោម​តែ​ម្តង ។ រថយន្ត​នោះ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណ: ៕

Loading...