Post News Media ព័ត៌មានជាតិ សម្រាប់បងប្រុ...

សម្រាប់បងប្រុសៗ ចូលចិត្តរកម្ហូបខាងក្រៅផ្ទះ ទៅម្ដុំវត្តភ្នំ សូមប្រុងប្រត័យ្នដូចករណីនេះ

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង ៤៥នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សាមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយយុវជនវ័យក្មេង២នាក់ បានបបួលគ្នាដោយជិះម៉ូតូ១គ្រឿង ដើម្បីមករកស្រីកំដរអារម្មណ៍ នៅម្ដុំវត្តភ្នំ តែត្រូវពួកនាងៗ បោកយកលុយ និងទូរស័ព្ទ។

ប្រភពពីយុវជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ជាមួយនិងមិត្តភក្ដិ បាននាំគ្នាជិះម៉ូតូ១គ្រឿង ម៉ាកស៊ុមើអិច ដឹកគ្នាមករកស្រីៗ នៅម្ដុំវត្តទៅកំដរអារម្មណ៍ ខណ:ជិះមកដល់កែងខាងកើតវត្តភ្នំ ក៏បានជួបនឹងស្រីៗ ដែលកំពុងនាំគ្នាឈរចាំហៅម៉ូយនោះ ទើបពួកគាត់ក ឈប់ម៉ូតូដើម្បីតថ្លៃគ្នា បន្ទាប់ពីនិយាយថ្លៃគ្នាត្រូវរួច ក៏បបួលគ្នាមកជួលផ្ទះសំណាក់ដេកនៅម្ដុំបឹងកក។

លុះមកដល់ផ្ទះសំណាក់ រូបគាត់បានចុះពីលើម៉ូតូ រកជួលបន្ទប់ដេកម្នាក់មួយ ស្រាប់តែពេលនោះស្រីៗ ទាំងពីរ បានទារយកលុយថ្លៃជាមួយពួកគាត់មុន ទើបគាត់ក៏បានប្រគល់លុយទៅឲ្យស្រីៗទាំងពីនាក់នោះ ចំនួន៤០ដុល្លារ ស្រាប់តែមិត្តស្រីរបស់គេម្នាក់ទៀត បានឡើងជិះលើម៉ូតូ ប្រាប់គ្នាគេទៅរកទិញស្រោម យកមកការពារ មួយសន្ទុះក្រោយមក ស្រាប់តែគ្នាគេម្នាក់ទៀត ស្ទុះមកឆក់ទូរស័ព្ទពីដៃបស់គាត់រត់ឡើងម៉ូតូ ជិះបម្រុងនឹងគេចខ្លួន ក៏ត្រូវពួកគាត់ជិះម៉ូតូដេញតាមរហូតមកដល់ផ្លូវលេខ៧០ ទើបឃាត់ខ្លួនបានទាំងម្ចាស់ទាំងម៉ូតូ រួចបានប្រតាយប្រតប់គ្នា ខណ:នោះក៏លេចមុខបុរសម្នាក់ ដៃមានកាន់ច្រវ៉ាក់ពីផ្ទះមកវាយលើពួកគាត់ បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ ចុះមកជួយ និងទាក់ទងទៅសមត្ថកិច្ចប៉ុស្ដ៍ទួលសង្កែរ ឲ្យចុះមកធ្វើការឃាត់ខ្លួនស្រីៗទាំងពីនាក់ និងជនរងគ្រោះយកទៅប៉ុស្ដ៍ ដើម្បីធ្វើការសួនាំ។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចបានចុះមកដល់កន្លែង និងឃាត់ខ្លួនស្រីៗ និងបុរសម្នាក់ ដែលបានយកច្រវ៉ាក់មកវាយទៅលើជនរងគ្រោះនោះ មកធ្វើការសាកសួរ ដើម្បីចាត់ការតាមនិតិវិធី៕

Loading...