Post News Media ព័ត៌មានជាតិ ស្រីស្អាតម្នា...

ស្រីស្អាតម្នាក់ ខឹងសង្សារបែកចិត្ត ទៅចង.កសម្លាប់ខ្លួន បន្សល់ទុកបណ្ដាំមួយសន្លឹក

ព្រៃវែង: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលា​ម៉ោង​៤ ទៀប​ភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ ចង.កសម្លាប់ខ្លួន នៅ​ដើម​ព្រីង​ខាង​ជើង​ផ្ទះចម្ងាយ​១០​ ម៉ែត្រ ស្ថិតនៅ​ភូមិសំព័រ​ ឃុំព្រៃ​ទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

​ជន​រងគ្រោះ​ឈ្មោះ លួត ស្រីម៉ៅ​ ភេ​ទ​ស្រី​អាយុ ២១​ ឆ្នាំ​មាន​ទីលំ​នៅ​ភូមិឃុំ​កើតហេតុ។

ប្រភពដដែលបញ្ជាក់ថា ករណីនេះ កើតទ្បើងដោយសារ​ខឹង​សង្សារ​បែក​ចិត្ត។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច ​និង​គ្រូ​ពេទ្យ បានចុះធ្វើកោសល្យវិច័យឃើញថា​សាកសពមានស្នាមជាំជុំវិញក ក្រៅពី​នេះ​ពុំមានអ្វីគួរកត់សម្គាល់ទ្បើយ ទើប​ប្រគល់​សពជនរងគ្រោះ ​​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Loading...