ព័ត៌មានជាតិ

អគ្គិភ័យឆេះបង្គោលភ្លើង នៅខណ្ឌចំការមន ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍

ភ្នំពេញ: កាលពីវេលាម៉ោង៤ និង៤០ព្រឹក ថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីករណីអគ្គិភ័យឆេះបង្គោលភ្លើង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ៤០៦ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រពភពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឮសំទ្បេងផ្ទុះ ស្រាប់តែចេញមកមើល ក៏ឃើញមានអណ្តាតភ្លើង កំពុងឆាបឆេះបង្គោល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ខាងសមត្ថកិច្ចមូលដ្ឋាន ចេញមកជួយអន្តរាគមន៍ពន្លត់ ភ្លាមៗផងដែរ។ ប៉ុន្តែមិនរលត់ ទើប ខាងសមត្ថកិច្ច បានទំនាក់ទំនងទៅខាង EDC ដើម្បីផ្តាច់ចរន្តអគ្គិសនី ។

ភ្លាម់ផងដែរ រថយន្តពន្លត់អគ្គិភ័យ បានដល់ធ្វើការបាញ់រលត់ ទៅវិញ នៅវេលាម៉ោង៥​និង១៥ ព្រឹក នៅថ្ងៃដដែល៕

មតិយោបល់