ព័ត៌មានជាតិ

បុរសម្នាក់ចេញពីហូបមីហឹរ​ រួច​មានអាការវិលមុខ បញ្ជូនទៅសង្គ្រោះគ្លីនិកបែរជាជួបរឿងអកុសល…!

ព្រះ​សីហ​នុ: មានករណីបុរសម្នាក់ចេញពីហូបមីហឹរនៅហាងកាហ្វេមួយកន្លែង រួចក៏មានអាការវិលមុខ ភ្លាមៗនោះត្រូវបានមិត្តភក្តិ​ដែល​ទៅ​ជាមួយ​ក៏​ដឹក​​បញ្ជូនទៅសង្គ្រោះនៅគ្លីនិក តែបុរសនោះបែរជួបរឿង​អកុសលទៅវិញ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ។

​ជន​រង​គ្រោះមាន​ឈ្មោះ អ៊ុ​ន ដា​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​ភូមិ​ឃុំកើតហេតុ​។
​​​
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ​បាន​ធ្វើកោសល្យវិច័យ រួច​ប្រគល់សាកសពទៅឲ្យ​ក្រុមគ្រួសារ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​។

សូមបញ្ជាក់ផងដែរថា ភ្នាក់ងារសារព័ត៌មានPost News បានព្យាយាមទំនាក់ទំនងទៅសមត្ថកិច្ច រហូតដល់ព្រឹកថ្ងៃទី២៧ខែឆ្នាំដដែល តាមប្រព័ន្ធWHAT SAPP ប៉ុន្តែសមត្ថកិច្ចមិនឆ្លើយតបបញ្ជាក់ពីមូលហេតុនោះឡើយ៕

មតិយោបល់