ព័ត៌មានជាតិ

ឈ្លោះគ្នារឿងដីធ្លី រួចជេរដៀមដាម ប្តីទប់ចិត្តមិនបាន ស្ទុះវាយប៉ោងភ្នែក!

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់​ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង៧ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ​អាយុ៣៥ឆ្នាំ​(ប្រពន្ធជនសង្ស័យ)​រស់នៅភូមិ​ឃុំកើតហេតុ​ មានស្លាកស្នាមហើមជាំលើភ្នែកទាំងសង្ខាង។ ជនសង្ស័យ​ឈ្មោះ ភី ងីម ភេទប្រុស អាយុ៣៩ឆ្នាំ​(ប្តីជនរងគ្រោះ)​មុខរបរ ជាងកាត់សក់ រស់នៅភូមិ​ឃុំកើតហេតុ​។

វត្ថុតាងចាប់យកបាន៖ ស្បែកជើងជំពាមជ័រ(ផ្ទាត់ម៉ាក kitoពណ៌សូកូឡាលាយស)ចំនួន​១គូរ។

នៅមុនពេលកើតហេតុ កន្លងមកជនសង្ស័យ​និង ជនរងគ្រោះជាប្តីប្រពន្ធធ្លាប់ឈ្លោះប្រកែកគ្នាជាញឹកញាប់(អំពីរឿងដីធ្លី) ដោយគ្រាន់តែគំរាមគំហែងទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឲ្យធ្វើការអប់រំជនសង្ស័យចំនួន​២លើកមកហើយ។
​លុះនៅ​វេលាម៉ោង​៦ ថ្ងៃទី២៦ខែឆ្នាំដដែល ជនរងគ្រោះបានបោសសំរាមមុខផ្ទះ ហើយបានជេរដៀមដាមជនសង្ស័យ ពេលនោះជនសង្ស័យទប់ចិត្តមិនបានស្ទុះទៅវាយជនរងគ្រោះចំនួន​៥ដៃ ចំក្បាលនិងភ្នែកបណ្ដាលឲ្យហើមជាំតែម្តង​។

ក្រោយពីបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍សំបួរមាសបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្តិ៍ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់