ព័ត៌មានជាតិ

​មានអ្នកបាត់ម៉ូតូទេ! ម៉ូតូ​គុបជ្រុងសេ៩០មួយគ្រឿង ត្រូវជនមិនស្គាល់មុខប្លុងចោល នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ម៉ូតូ១គ្រឿងត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោលនៅលើភ្លឺស្រែមួយកន្លែង នៅជិតវត្តតាភេម ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់មកនៅវេលាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបាន រាយការណ៍ជូននគរបាលប៉ុស្ដិ៍កំបូលចុះទៅនាំយកទៅរក្សាទុកដើម្បីធ្វើការ ស្រាវជ្រាវរកម្ចាស់និងមូលហេតុដែល យកទៅយកម៉ូតូទៅចោលបែបនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ម៉ូតូ១គ្រឿង នោះម៉ាកគុបជ្រុងសេ៩០ ពណ៌ទឹក សមុទ្រ ពាក់ស្លាកលេខ ក-0215ភព1 ហើយពួកគាត់បានប្រទះឃើញជនមិនស្គាល់មុខយកទៅប្លុងចោលនៅត្រង់ចំណុចខាងលើរយ:ពេល២ថ្ងៃមកហើយ។ចាប់តាំងពីថ្ងៃទី២៦ ខែវិច្ឆិកា មកម្ល៉េះ ប៉ុន្តែខណ:នោះគាត់នឹកស្មានថាម៉ូតូរបស់អ្នកច្រូតស្មៅគោឬចងសន្ទូចនិងមើលអន្លុងទើបគ្មានការភ្ញាក់ផ្អើលហើយមិនបានរាយការណ៍ជូននគរបាលឲ្យទៅមើល។ លុះដល់វេលាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃើញម៉ូតូនេះនៅទីនោះទៀតទើបរាយការណ៍ជូននគរបាលឲ្យទៅមើលនិងអូសយកទៅរក្សាទុក។

នគរបាលប៉ុស្ដិ៍កំបូលបានឲ្យដឹងថា ក្រោយពីទទួល បានដំណឹងពីប្រជាពលរដ្ឋ កម្លាំងបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយបានអូសយកម៉ូតូនោះតែជាប់សោ.ក ។បន្ទាប់មកបានសែងចេញពីកន្លែងកើតហេតុយកទៅដាក់លើផ្លូវ រួចហើយទើបហៅជាងជួសជុលម៉ូតូទៅដោះសោរកចេញ។ពេលនោះម៉ូតូខាងលើមានសាំងពេញធុងប៉ុន្តែធាក់បញ្ឆេះមិនឆេះឡើយ លុះក្រោយពេលជាងដោះលាងក្បាលប៊ូស៊ីទើបធាក់បញ្ឆេះនិងជិះយកទៅប៉ុស្ដិ៍បាន។

នគរបាលបានបន្តទៀតថា នៅជិតម៉ូតូនោះមានមួកសុវត្ថិភាព១ប៉ុន្តែបែកខូចខាតអស់ហើយ និងមសនស្បែកជើងសក១សម្រាប់ក្បែរនោះផងដែរ។ម្យ៉ាងទៀតនៅមិនទាន់ដឹងថាម៉ូតូនេះមានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីនៅឡើយទេ ប៉ុន្តែសង្ស័យថាត្រូវជនសង្ស័យលួចយកចេញពីកន្លែងណាមួយហើយយកចេញមិនរួចក៏ប្លុងចោលតែម្ដង៕

មតិយោបល់