ព័ត៌មានជាតិ

មន្ត្រីកាំកុងត្រូល រកឃើញ មីដុំក្រៀមនិងទឹកដោះគោ​ ខូចគុណភាព នៅផ្សាររាត្រីក្រុងបាវិត​

ស្វាយរៀង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទំនិញនៅផ្សាររាត្រី ដែលស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងការចុះត្រួតពិនិត្យមន្ត្រីជំនាញបានប្រើប្រាស់ឧបករណ៍ Test Kits ដើម្បីធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋលើគំរូផ្លែឈើជាច្រើនមុខ។

ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យសុពលភាពនៃការប្រើប្រាស់ និងស្លាកសញ្ញាលើសំបកវេចខ្ចប់ទំនិញ ដែលដាក់លក់នៅតាមតូប និងហាងលក់ទំនិញនៅជុំវិញផ្សារផងដែរ។

​ជាលទ្ធផល៖ មន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូតមីដុំក្រៀមគ្មានស្លាកសញ្ញាចំនួន ១០ កញ្ចប់ ស្មើនឹង ១៥គីឡូក្រាម និងទឹកដោះគោ​១០កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ មករក្សាទុកដើម្បីកម្ទេចចោល៕

មតិយោបល់