Post News Media ព័ត៌មានជាតិ ខ្លាំងម៉េស! ល...

ខ្លាំងម៉េស! លោកប៉ូលិសជើងខ្លាំង ជិះម៉ូតូប៉ះជាមួយរថយន្តហាយឡែនឌ័រ ចុះមកទះកំផ្លៀងគេ២ដៃបោកទូរសព្ទខ្ទេច ហើយរកវាយខ្នោះទៀត!

ភ្នំពេញ: កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប៉ូលិសម្នាក់ បានជិះម៉ូតូចុះពីលើស្ពានជ្រោយចង្វារ ប៉ះជាមួយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-5458 បែរជាមិនព្យាយាមធ្វើការដោះស្រាយគ្នា​ ថែមទាំងប្រើហិង្សារទះកំផ្លៀងម្ចាស់រថយន្ត២កំផ្លៀងហើយ រកវាយខ្នោះគេទៀត ហើយបានបោកទូរសព្ទជនរងគ្រោះខ្ទេចថែមទៀត ពិតជាខ្លាំងដៃមែនលោកប៉ូលិស។

សូមបញ្ជាក់ថា ករណីនេះកើតឡើងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានចុះមកនាំខ្លួនបុរសជាប៉ូលិសរួមនឹងភាគីជនរងគ្រោះទៅធ្វើការសាកសួរ និងដោះស្រាយគ្នាបន្តទៀតនៅប៉ុស្តិ៍ ចុងក្រោយភាគីខាងលោកប៉ូលិស បានសងសំណងចំនួន២៥០ដុល្លារ ឲ្យទៅជនរងគ្រោះនិងសុំទោសគ្នាបញ្ចប់រឿង៕

Loading...