ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ង់ត៍CAMELធ្ងន់ពេក ផុង​ដី​ក្រឡាប់ធ្លាក់ចូលទឹកប្រឡាយ!

ភ្នំពេញ: ស៊ីម៉ង់ត៍CAMEL ជាច្រើនបាវរងការខូចខាត សើមជោក ដោយសាររថយន្តកុងតឺន័រ ដែលដឹកផ្ទុកនោះច្រើន​ធ្ងន់ពេក បើកផុង​ដី កាច់ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹក ផ្អើលអស់ពពួកមច្ឆាក្នុងទឹក តែសំណាងមួយដែរ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលំចូលភូមិស្រែតេជះ កែងផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ខាងលើ​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​3B-8777 ដឹកស៊ីម៉ង់ត៍CAMEL ពេញរថយន្ត​។

តាមពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុរថយន្តខាងលើ បើកតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង លើផ្លូវបញ្ច្រាស លុះដល់ចំណុចខាងលើ បត់ឆ្វេងចូលតាមផ្លូវលំ ភូមិស្រែតេជះ ដោយសាររថយន្តដឹកធ្ងន់ ផ្លូវដីជ្រាយ ទើប​​ផុងដីចិញ្ចើមផ្លូវក្រឡាប់ធ្លាក់ចូលទឹកប្រឡាយមួយកំណាត់ក្រោយ ខូចអស់ស៊ីម៉ង់ត៍ជាច្រើនបាវ​។

ក្រោយកើតហេតុរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ឃើញថា គ្រោះថ្នាក់តែខ្លួនឯងមិនបង្កដល់អ្នកដទៃ ទើបសមត្ថកិច្ចឲ្យម្ចាស់ រករថយន្តស្ទូចមកលើក ឡើងគោក យកទៅជួសជុលដោយខ្លួនឯង​៕

មតិយោបល់