ព័ត៌មានជាតិ

សមត្ថកិច្ចចាប់បានជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណី​លួចម៉ូតូ ទទួលផលចោរកម្មនិងប្រើប្រាស់សារធាតុញៀន!

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍គោករកាបង្ក្រាបជនសង្ស័យជាបន្តបន្ទាប់៨នាក់ ករណីកាច់សោ​.កលួចម៉ូតូ ទទួលផលចោរកម្មនិងប្រើប្រាស់សារធាតុញៀន។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យមានគ្នា​៨នាក់នោះ
ទី១ឈ្មោះ នង រិទ្ធីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ៩១ ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោកាករ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី​២ឈ្មោះ ថុន គីមហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងទទឹង សង្កាត់​ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី​៣ឈ្មោះ ខេម ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី៤ឈ្មោះ នួន ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដីអំពិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទី៥ឈ្មោះ នួន សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដីអំពិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទី៦ឈ្មោះ ហ៊ុល រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី៧ឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិមពិតប្រាកដ មានទីលំនៅ ផ្ទះជួលគ្មានលេខ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និងទី៨ឈ្មោះ រុំ ភារ: ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារ:ដកហូតបានមានម៉ូតូម៉ាកហុងដាC110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-1947 ចំនួន​១គ្រឿង,ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-2052 ចំនួន​១គ្រឿង​,ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន​១គ្រឿង​ ម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌ស+ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-9340 ចំនួន១គ្រឿង​,ដាវកែច្នៃចំនួន១ដើម​ ស្លាកលេខម៉ូតូ ដែលមានលេខ ភ្នំពេញ 1C-3077 ចំនួន​១សន្លឹកនិងទូរស័ព្ទចំនួន​៥គ្រឿង។

​ប្រភពដដែលបន្តថានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មុខពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានចេញល្បាតក្នុងភូមិសាស្ត្រ លុះល្បាតដល់កន្លែងកើតហេតុ វេលាម៉ោងវេលាម៉ោងខាងលើស្រាបតែប្រទះឃើញជនសង្ស័យចំនួន​៤នាក់ (នង រិទ្ធីយ៉ា , នួន សំណាង, នួន ពៅ, ខេម ម៉ៅ) ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាC110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-1947 និងម៉ាក ស៊ុយសូគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-9340 មានភាពមិនប្រក្រតី។ ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ ក្រោយពីសាកសួរ ជនសង្ស័យទាំង៤នាក់ បានសារភាពថា ម៉ូតូទាំងនោះគឺបានមកពីលួចគេ ហើយយកទៅលក់ឲ្យឈ្មោះ ថុន គីមហុង បន្ទាប់មកកម្លាំងក៏នាំជនសង្ស័យទាំង៤ ទៅចង្អុលប្រាប់ទីតាំងរបស់ជនសង្ស័យឈ្មោះ ថុន គឹមហុង ពេលទៅដល់ផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ថុន គីមហុង កម្លាំងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថុន គីមហុង និងជនសង្ស័យចំនួន​៣នាក់ ទៀត រួមមាន(ហ៊ុល រស្មី, នួន រ៉ាវី,​ រុំ ភារ:) និងបានរកឃើញដាវកែច្នៃចំនួន ០១ដើម និងបន្ទះស្លាកលេខ ចំនួន​១សន្លឹក នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បីសាកសួរ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់