Post News Media ព័ត៌មានជាតិ ផ្អើលខ្លាំងនៅ...

ផ្អើលខ្លាំងនៅផ្ទះវីឡាមួយកន្លែង! សង្ស័យខ្យល់.គ ចូលបន្ទប់ទឹកបោកខោអាវ ដួលផ្កាប់មុខស្លាប់..

ភ្នំពេញ: ស្ត្រីម្នាក់ចូលបន្ទប់ទឹកបោកខោអាវ សង្ស័យខ្យល់.គ បានដួលផ្កាប់មុខស្លាប់ក្នុងបន្ទប់ទឹកភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាមួយកន្លែង តាមបណ្តោយផ្លូវបេតុងភូមិ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីដែលរងគ្រោះឈ្មោះ ហែម ជ័យសេដ្ឋា អាយុ ៥៨ឆ្នាំ មុខរបរជួយលក់ដូរកូនក្មួយ ស្នាក់នៅទីតាំងកើតហេតុភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីខាងលើបានចូលទៅបោកខោអាវក្នុងបន្ទប់ទឹក ដោយឮតែសំឡេងបើកទឹកចោលរយ:ពេលយូរ មិនឃើញបិទទឹកវិញ ពេលនោះអ្នកនៅជាមួយមានការងើយឆ្ងល់ ក៏បានគោះទ្វារហៅពីខាងក្រៅបន្ទប់ទឹក តែមិនលឺឆ្លើយតប ក៏យកកូនសោចាក់មើលស្រាប់តែឃើញដួលស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យតែម្តង។

តាមការចុះពិនិត្យរបស់ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងក្រោមការពិនិត្យរបស់លោកវិជ្ជ:បណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ត្រីខាងលើបានស្លាប់ដោយសារគាំងបេះដូងនិងដួល ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Loading...