Post News Media ព័ត៌មានជាតិ មន្ត្រីយោធា ឈ...

មន្ត្រីយោធា ឈរជើងនៅចំណុចអូរកូនតឹងម្នាក់ ដេកស្លាប់នៅក្នុងរោងពុម្ពខោអាវយឺត យន់ ណា ក្រុងសៀមរាប..

សៀមរាប: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រទះឃើញបុរសម្នាក់ដេកស្លាប់ ដោយសារតែជំងឺ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅកន្លែងបុគ្គលិកដេកក្នុងរោងពុម្ពខោអាវយឺត យន់ ណា ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ សេង សុជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាឈរជើងនៅចំណុចអូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

តាមការបំភ្លឺរបស់ប្រពន្ធសពមានឈ្មោះ តេង ស្រី អាយុ៣៨ឆ្នាំ ជាបុគ្គលិករោងពុម្ពខោអាវខាងលើ បានប្រាប់ថា៖ សពឈ្មោះខាងលើជាប្តីខ្លួន កើតមានជំងឺបេះដូងរីក និងហើមសួត ធ្ងន់ធ្ងរបានធ្លាប់ដេកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយទើបតែចេញពីពេទ្យវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រួចហើយបានទៅស្នាក់នៅកន្លែងធ្វើការជាមួយខ្លួនខាងលើជុំគ្នា លុះថ្ងៃកើតហេតុក៏ដេកស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាដេកស្លាប់ដោយសារជំងឺពិតមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសា់ចញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...