ព័ត៌មានជាតិ

​ផ្អើលបុគ្គលិករត់ចែកជើងគ្នា! អគ្គិភ័យឆេះអាគារក្រុមហ៊ុន​Midea លក់គ្រឿងអេឡិចត្រូនិច នៅ​​ខណ្ឌចំការមន!

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះអាគារក្រុមហ៊ុន Midea លក់គ្រឿងអេឡិចត្រូនិច នៅ​ជាន់ទី២ ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិករត់ចែកជើងគ្នា នៅតាមបណ្តោយមហាវិថីម៉ៅសេទុង​ សង្កាត់ទំនប់ទឹក​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។​

​មូលហេតុ ឆ្លងចរន្តអគ្គិសនី។

​ភ្លាមៗនោះ ​សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងកម្លាំងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍នឹងបានបាញ់ទឹកអស់​១ឡាន​ទើបរលត់ជាស្ថាពរតែម្តង៕

មតិយោបល់