ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមចោរ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស!

ភ្នំពេញ: កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន​៣ នាក់ នៅចំណុចផ្ទះហ្គេមបាញ់ត្រីផ្ទះលេខ១២ ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា(យកកូនកាំបិតភ្ជង់ក លួចម៉ូតូ មួយគ្រឿងម៉ាកស៊ុយហ្សុយគី Nex ពណ៌ ស ឆ្នាំផលិត២០១១ ពាក់ស្លាកលេខ ភ្នំពេញ1BV-5864 នៅចំណុចមុខវត្តឧណ្ណាលោម ផ្លូវសុធារស ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង​៤​និង ០០ នាទី និងចាប់យកវត្ថុតាង ភស្តុតាងបញ្ជូនមកកាន់ការិយាល័យមានដូចខាងក្រោម ៖

ជនសង្ស័យឃាត់ខ្លួនបាន
១-ឈ្មោះ លី សឿង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ទីលំនៅបច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ
២-ឈ្មោះ យស់ សុវណ្ណឌី ហៅ តូ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៦BE៣ ផ្លូវសុធារស សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ
៣-ឈ្មោះ ប្រាក់ ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២ ផ្លូវមិនចាំ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ
វត្ថុតាងចាប់យកមាន
-ដែករាងសំប៉ែតមុខស្រួច ចំនួន ០១
-សោទីបលេខ៨ ចំនួន ០១
-ស្លាកលេខម៉ូតូចំនួន ០២ បន្ទះ លេខ កណ្តាល១W-១៥២០ និងលេខ កណ្តាល ១G-៣៩៥២
ចាប់យកពីឈ្មោះ លី សឿង
-ម៉ូតូម៉ាកមីអូ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១X-៧២៧៩
-កែងកេះម៉ាញ៉េតូ រាងដូចអាវុធខ្លី ពណ៌ទឹកប្រាក់ចំនួន ០១
ចាប់យកពីឈ្មោះ យស់ សុវណ្ណឌី ហៅ តូ
ភស្តុតាងជារបស់ជនរងគ្រោះ
-ម៉ូតូម៉ាកស៊ុយហ្សុយគី Nex ពណ៌ ស បិតតែមពណឿទឹកមាស ឆ្នាំផលិត ២០១៣ ​គ្មានស្លាកលេខ ចាប់យកពីឈ្មោះ ប្រាក់ ធី
ជនរងគ្រោះ
-ឈ្មោះ គឹម សៀង ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៧២ ផ្លូវលេខ ៨ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់