ព័ត៌មានជាតិ

សិស្ស​វិទ្យាល័យព្រែកអំបិល២នាក់ ចិត្តខ្លាំងជិះម៉ូតូដេញវាយគេ ចុងក្រោយជាប់ខ្នោះ!

កណ្តាល: យុវសិស្ស​វិទ្យាល័យព្រែកអំបិល២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីហិង្សាដោយចេតនា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅ​លើផ្លូវជាតិលេខ២១ ​ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល​។

ជនរងគ្រោះ​​អាយុ​១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ​ខេត្តកណ្ដាល​(របួសក្បាលដេរ៣ថ្នេរ)​។ ជនសង្ស័យ​​២នាក់៖
១-​អាយុ១៦​ឆ្នាំ មុខរបរសិស្ស មានទីលំនៅ​ខេត្តកណ្ដាល​។
២-​អាយុ​១៥ឆ្នាំ ​មុខរបរសិស្ស មានទីលំនៅ​ខេត្តកណ្ដាល​។

នៅមុនពេលកើតហេតុ កន្លងមកក្នុងឆ្នាំ២០១៨ វេលាម៉ោង​១៣.០០នាទី មានឈ្មោះម៉ាលី ភេទប្រុស អាយុ ១៦ឆ្នាំ រៀននៅវិទ្យលយ័ព្រែកអំបិលជាមួយគ្នា បានប្រាប់ទៅជនសង្ស័យ ហើយចង្អុលទៅជនរងគ្រោះថា អាមួយហ្នឹងយកគ្នាវាមកវាយហ្អែងហើយ។
លុះដល់ថ្ងៃទី២៦.១១.២០១៨ វេលាម៉ោង ១១.០៥នាទី ឈ្មោះសឿ ណារ៉ា បានបបួលឈ្មោះ ហួរ ម៉េងហុក ឲ្យឌុបខ្លួនតាមវាយឈ្មោះ ផា ម៉េងស៊ឺ ដែលកំពុងជិះម៉ូតូ វាយនឹងខ្សែក្រវ៉ាតត្រូវចំក្បាល បណ្ដាល ឲ្យបែកដេរចំនួន៣ថ្នេរ ។ ពេលវាយរួចឈ្មោះសឿ ណារ៉ា និង ឈ្មោះហួរ ម៉េងហុក បានជិះម៉ូតូរត់គេចខ្លួនតែម្ដង​។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកអំបិល​។
លុះដល់ថ្ងៃទី២៧.១១.២០១៨ វេលាម៉ោង ១០.៣០នាទីប៉ុស្តិ៍នគរបាលព្រែកអំបិល បានកោះហៅឈ្មោះសឿ ណារ៉ា និង ឈ្មោះហួរ ម៉េងហុក មកសាកសួរ អ្នកទាំង២នាក់ បានសារភាពថា: ខ្លួនពិតជាបានវាយទៅលើឈ្មោះ ផា ម៉េងស៊ឺ ពិតមែន។
នៅថ្ងៃទី២៧.១១.២០១៨ វេលាម៉ោង១៦.៣៥នាទីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ។បានបញ្ជាឲ្យឃាត់ខ្លួនឈ្មោះសឿ ណារ៉ា និង ឈ្មោះ ហួរ ម៉េងហុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់