ព័ត៌មានជាតិ

សាហាវ! ទូកទេសចរណ៍២គ្រឿងបុកគ្នានៅសមុទ្រកោះរ៉ុងសន្លឹម ស្លាប់ជនបរទេសម្នាក់ និងជាច្រើននាក់ទៀតលិចចូលក្នុងទឹក…

ព្រះសីហនុ: មានករណីទូកទេសចរណ៍២គ្រឿង បុកគ្នានៅសមុទ្រកោះរ៉ុងសន្លឹម បណ្តាលឲ្យជនបរទេសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចមុខបឹងកាឡូ​ទ្រីហាវ​ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីនេះកើតឡើងរវាងទូកទេសចរណ៍មួយគ្រឿង ពណ៌ខៀវ​ បើកបរដោយឈ្មោះ​ គង់​ គី​ ភេទប្រុស​ អាយុ​៤៧ឆ្នាំ រួមដំណើរដោយជនបរទេសម្នាក់​ បានចេញពីឆ្នេរឡុងសិត​ ឆ្ពោះទៅផែបូរ៉ា​ ដល់ចំណុចកើតហេតុក៏បានបុកជាមួយទូកកន្ទុយវែង​ដឹកអ្នកទេសចរណ៍មួយគ្រឿងទៀត បើកបរដោយឈ្មោះ​ ម៉ម​ វី​ ដឹកភ្ញៀវទេសចរណ៍បរទេសចំនួន១៦នាក់ បណ្តាលឲ្យទូកដឹកអ្នកទេសចរណ៍នោះ​លិចក្នុងសមុទ្រ ធ្វើឲ្យជនបរទេសម្នាក់បានស្លាប់។ ចំណែក មនុស្សផ្សេងទៀតក្នុងទូកត្រូវបានជួយស្រង់ឡើងលើទូកធំ៕

មតិយោបល់