ព័ត៌មានជាតិ

ចុម! លទ្ធផលជិះមិនគោរពសញ្ញាភ្លើងស្តុប បុកគ្នាលាន់ដូចរន្ទះ ក្រឡាប់ផ្ងារជើង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូស្មាស់មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1L-2184 ជិះមិនគោរពភ្លើងស្តុកក្រហម បោលមកបុកនឹងរ៉ឺម៉កឡាំប៉ាតា ដែលកំពុងជិះភ្លើងខៀវពេញទំហឹង បណ្តាលឲ្យក្រឡាប់សង្កត់លើម៉ូតូគុបជ្រុង ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ1AW-1530 ដែលកំពុងឈប់ស្តុប រងការខូចខាតយ៉ាងដំណំ។

ករណីនេះកើតឡើងនៅម៉ោង៣និង២០នាទីរសៀល​ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងសម្រួលចរាចរណ៍នៅចំណុចកើតហេតុ ដោយឲ្យភាគីទាំងសងខាងធ្វើការចរចារគ្នាផងដែរ៕

មតិយោបល់