Post News Media ព័ត៌មានជាតិ ឈាមស្រែកស្បែក...

ឈាមស្រែកស្បែកហៅ! ឃាតកដែលសម្លាប់គេនៅភ្នំពេញ ហើយរត់គេចទៅដល់ខេត្តស្ទឹងត្រែង ពេលនេះចាប់បានហើយ!

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយគេចខ្លួនចេញពីភ្នំពេញទៅលាក់ខ្លួននៅខេត្តស្ទឹងត្រែង ពេលនេះត្រូវបាននគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនបានហើយកាលពីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជឹ​ង​ ប៊ុន​នី​ន ហៅ​ក្រៅ ជឹ​ង ​នី​ន ហៅ​នី​ន ភេទ​ប្រុស​ អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិសំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដោយមាន​ដីកា​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ចូលទៅ​បង្ហាញខ្លួន​នៅ​អធិការ​ខណ្ឌសែន​សុខមុន​ថ្ងៃ​៣០ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Loading...