Post News Media ព័ត៌មានជាតិ ថ្លើមធំមែន ខ្...

ថ្លើមធំមែន ខ្ចីម៉ូតូរបស់បុគ្គលិកភោជនីយដ្ឋាន​ភូមិ​សាច់​អាំង​១៦៨ យកទៅបាត់មកព្រមយកមកឲ្យវិញ!

​ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​១​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​(​ខ្ចី​ម៉ូតូ​)​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ភូមិ​សាច់​អាំង​១៦៨​ ផ្ទះ​លេខ​១២​ ផ្លូវ​៥២៨​ ក្រុម​៤៥​ ភូមិ​១២​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​។​

ជនសង្ស័យ​ឈ្មោះ​ សេង​ ដេ​វិត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ពុំ​ពិតប្រាកដ​ ស្នាក់​នៅ​បណ្ដោះ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ក្រុម​១៥​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ សាញ់​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​សាច់​អាំង​១៦៨​ ស្នាក់​នៅផ្ទះ​៦១​ ផ្លូវ​រថភ្លើង​ ក្រុម​៥៤​ ភូមិ​១៤​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​។​ សម្ភារ:​បាត់បង់៖ ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌ខ្មៅ​ ស៊េរី​២០១២​ ស្លាក​លេខ​ 1BM-3832​។​

​លោក​អធិការ​បន្ត​ថា​កាលពី​ថ្ងៃ​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១៨​និង​៣០​នាទី​ ជន​រង​គ្រោះ​កំពុងធ្វើការ​នៅ​ភោជនីយដ្ឋាន​សាច់​អាំង​១៦៨​ ស្រាប់តែ​ជនសង្ស័យ​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​ ក៏​បាន​មក​ខ្ចី​ម៉ូតូ​ដើម្បី​ទៅ​ទិញ​បាយ​ ជន​រង​គ្រោះ​ក៏​យល់ព្រម​ឲ្យ​ម៉ូតូ​យក​ទៅ​។​ប៉ុន្តែ​ពេល​នោះ​ជនសង្ស័យ​ទៅ​រហូត​ដោយ​មិន​បាន​យក​ម៉ូតូ​មក​ប្រគល់​ឲ្យ​វិញ​ឡើយ​។​

​លុះដល់​ថ្ងៃ​២៦​ជន​រង​គ្រោះ​ក៏​បានឃើញ​ជនសង្ស័យ​ក៏​ឃាត់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កក់​១​តែ​ម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

Loading...