Post News Media ព័ត៌មានជាតិ ប្រពន្ធស្លុតច...

ប្រពន្ធស្លុតចិត្តដល់សន្លប់ នៅពេលឃើញសពប្ដី បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ភ្លាមៗ

ភ្នំពេញ:​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បុកបុរស​ម្នា​ក់ចំ​ពីមុខ​ពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួច​បន្ថែម​ល្បឿន​រត់​បាត់ស្រមោល​ ​កាលពី​យប់​ថ្ងៃទី​២៧ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅភូមិ​ចំពុះក្អែក​ សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​ច្បារអំពៅ ។

​​ជនរងគ្រោះ​ឈ្មោះ ឃី អាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​រោងចក្រ ស្នាក់នៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​ឫស្សីស្រុក ​ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​ មាន​ស្រុកកំណើត​នៅ​ភូមិ​ដូង ​ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ ​ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់)។​

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេ​ឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FI.8045 ធ្វើដំណើរតាម​បណ្ដោយ​ផ្លូវ ៣៦៩ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះមកដល់​ចំណុចកើតហេតុ​ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ​មិន​ចាំ​ម៉ា​ក បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​ ក្នុងទិសដៅបញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​បណ្ដាល​​បុរសខាងលើ​បោក​ក្បាល​និង​ថ្នល់ ​​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយមក​សមត្ថកិច្ច បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួចធ្វើការ​វាស់វែង ​ដើម្បីកសាងសំណុំ​ចាត់ការតាមនិតិវិធី។ ចំណែក​សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់​ជូនទៅប្រពន្ធ និងបងប្អូនយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Loading...