ព័ត៌មានជាតិ

នារីម្នាក់មិនដឹងមានវិបត្តិអ្វី ស្រាប់តែមកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារថ្មី

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយនារីម្នាក់មិនដឹងមានវិបត្តអ្វីទេ ប៉ុនប៉នមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារថ្មី តែមិនសម្រេចនោះទេ ព្រោះមានគេឃើញទាន់។

ហេតុការណ៍នេះ បានកើតទ្បើងនៅលើស្ពានជ្រោយថ្មី ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ នារីខាងលើឈ្មោះ ម៉នស្រីនូ អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពពត៌មានពីសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុនារីខាងលើ បានដើរសំដៅឡើងមកស្ពានជ្រោយចង្វារថ្មី ពីលិចមកកើត លុះដល់ខាងលើស្ពានខាងកើត ក៏ឡើងលើបង្កាន់ដៃស្ពានបម្រុងលោត តែប្រជាពលរដ្ឋឃើញទៅឃាត់ទាន់ នៅពេលនោះសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ ក៏បាននាំនាងមកត្រើយខាងកើត រួចរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យនាំនាងទៅសួរនាំនៅប៉ុស្តិ៏ជ្រោយចង្វារតែម្តង៕

មតិយោបល់