ព័ត៌មានជាតិ

ភ្លៀងធ្លាក់ ០៣ ថ្ងៃជាប់គ្នា បង្កឲ្យមានទឹកជំនន់លិចលង់ដីស្រែ ប្រជាកសិករប្រមាណ ១០០ ហិកតា នៅក្រចេះ

ក្រចេះ: យោងតាមផេកហ្វេសបុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ ០៣ ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គឺនៅថ្ងៃទី ២៥-២៦-២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងកម្រិតសរុប ២៣៦ មីលីម៉ែត្រ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់ដីស្រែប្រជាកសិករប្រមាណ ១០០ ហិកតា នៅក្នុងឃុំជ្រោយបន្ទាយ ។

ដោយតំបន់នោះ ជាតំបន់ទីទួល ដូចនេះទឹកអាចស្រកអស់វិញ ក្នុងរយ:ពេល ៣ ទៅ ៤ ថ្ងៃខាងមុខ ដែលនឹងមិនធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណាំស្រូវរបស់បងប្អូនប្រជាកសិករនោះទេ៕

មតិយោបល់