Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បុរសម្នាក់យកសាំងដុតផ្ទះ និងខ្លួនឯងរហូតដល់ស្លាប់បាត់បង់ជីវិត

បាត់ដំបង: កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​ធ្វើអត្តឃាត​ដុតសម្លាប់ខ្លួន​ឯង បណ្ដាល​ឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុច​ភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល។

សពជនរងគ្រោះ​ឈ្មោះ ចាន់ ចៀន អាយុ ៦៨ឆ្នាំ រស់នៅភូមិ​បរិបូរណ៍ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងមានប្រពន្ធ​ឈ្មោះ ជា សារឿយ ភេទស្រីអាយុ ៥៧ឆ្នាំ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងប្រពន្ធ​ ទៅស៊ី​ឈ្នួលបេះសណ្តែក​ ពេលត្រលប់មកផ្ទះវិញ បាន​រករឿងឈ្លោះជាមួយ​ប្រពន្ធ។

ក្រោយពី​ការឈ្លោះ​ប្រកែកគ្នារួច ជនរងគ្រោះជាប្ដី បានដើរចូលទៅ​ក្នុងផ្ទះ ​ចាក់សាំងដុត​ផ្ទះ រួមទាំង​ខ្លួនឯង​បណ្តាលឲ្យស្លាប់​នៅក្នុង​ផ្ទះតែម្តង។

ករណី​នេះ គឺ​បណ្តាលមក​ពីជនរង​គ្រោះ ប្រចណ្ឌ​ប្រពន្ធ​ខ្លាំងពេក និងមាន​រោគសសៃ​ប្រសាទផង។

បច្ចុប្បន្ន​សពជនរង​គ្រោះ ត្រូវ​បានប្រគល់ជូនក្រុមគ្រួសារ​យកទៅ​ធ្វើពិធី​បុណ្យសពតាម​ប្រពៃណី​៕

Loading...