Post News Media ព័ត៌មានជាតិ មានអ្នកបាត់បង...

មានអ្នកបាត់បងប្អូនទេ! ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកច្រាំងទន្លេមេគង្គ នៅស្រុកលើកដែក!

កណ្តាល: កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន​ករណីប្រទះឃើញសាកសពអណ្ដែតទឹក(ទន្លេមេគង្គ) នៅ​មាត់ច្រាំងទន្លេ ភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល​។

​ជនរងគ្រោះ(​មិនស្គាល់អត្តសញ្ញាណ​) មានកម្ពស់១,៦៩សម ស្លៀកខោកីឡាជើងខ្លី ពណ៌ខៀវលាយក្រហម គ្មានពាក់អាវ អាយុប្រហែលចន្លោះពី ២៥ទៅ៣៥ឆ្នាំ
កដៃឆ្វេងមានចងអំបោះពណ៌ក្រហម សក់ជ្រុះ សម្បុរខ្មៅ សាកសពមានសភាព ស្អុយរលួយ​។

នៅថ្ងៃទី២៧.១១.២០១៨វេលាម៉ោង១១និង៣០ សមត្ថកិច្ចបានទទួ​ល ព័ត៌មានពីប្រជាពលរដ្ឋថា មានសាកសពអណ្ដែតទឹកនៅចំណុចកើតហេតុខាងលើ ។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានសហការនិងកម្លាំងប៉ុស្តិ៍ន មេភូមិ មេឃុំនិងគ្រូពេទ្យឃុំ ដើម្បីធ្វើការពិនិត្យសាកសព ។

ក្រោយពីធ្វើការពិនិត្យសាកសពចប់សព្វគ្រប់រួចគឺ ពុំមានស្លាកស្នាមអ្វីគួរឲ្យសម្គាល់ឡើយ ។
​សេចក្តីសន្និដ្ឋាន យោងតាមការពិនិត្យសាកសពជនរងគ្រោះខាងលើរួច បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ហើយពុំមានការពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌទេ​។

​ក្រោយពីការពិនិត្យសាកសពរួច គណ:កម្មការចម្រុះបានធ្វើកំណត់ហេតុប្រគល់សាកសពជូនមេភូមិនិងក្រុមប្រឹក្សាឃុំដើម្បីចាត់ចែងរៀបចំទុកដាក់តាមប្រពៃណី៕

Loading...