Post News Media ព័ត៌មានជាតិ ​លួចបង្កាត់ភ្...

​លួចបង្កាត់ភ្លើងស្នេហ៍៣ឆ្នាំ ប្រពន្ធតាមទាន់លើកទី២ហៅដោះស្រាយគ្នានៅប៉ុស្តិ៍!

ភ្នំពេញ: បុរសសំបូរស្នេហ៍ម្នាក់មានទាំងប្រពន្ធនិងកូន២នាក់ទៀតនោះ មកឆ្លៀតបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីកំណាន់អស់រយ:ពេល៣ឆ្នាំដោយប្រពន្ធតាមទាន់លើកទី២នេះនៅផ្ទះខាងស្រីដែលជាស្រីកំណាន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩​ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះខាងស្រីកំណាន់នៅក្នុង សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលជាប្រព្ធដើមខាងលើគឺបានចាប់ដៃគ្នារកស៊ីជាមួយគ្នារាប់ឆ្នាំមកហើយហើយថែមទាំងមានកូន២នាក់នៅក្នុងបន្ទុកទៀតដោយសព្វថ្ងៃ២នាក់ប្តីប្រព្ធរួមទាំងកូនៗ រស់នៅក្នុងបន្ទប់ជួលនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយសព្វថ្ងៃប្តីកំហូចខាងលើតែងតែរកស៊ីនៅខាងក្រៅរហូតដោយឲ្យខ្លួនជាប្រពន្ធនៅតែមើលថែរកូននៅបន្ទប់ជារៀងរាល់ថ្ងៃ ដោយប្តីជាអ្នកម៉ៅការដឹកកម្មករដាក់តាមរោងចក្រជាមួយថៅកែផ្សេងៗ។

តាមប្រភពព័ត៌មានបានបន្តទៀតថាប្តីកំហូចខាងលើបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីកំណាន់អស់រយ:ពេល៣ឆ្នាំមកហើយ ហើយស្រីជាប្រពន្ធដើមក៏បានតាមទាន់មួយសារលើកមកហើយគ្រាន់តែឈ្លោះប្រកែកគ្នាតិចតួចតែប៉ុណ្ណោះក៏រំសាយកំហឹងបាត់ទៅវិញ។

រហូតមកដល់មួយរយ:ពេលចុងក្រោយនេះខ្លួនជាប្រពន្ធដោយមានការសង្ស័យនៅទង្វើរបស់ប្តីម្តងទៀតក៏តាមដានរហូតមកដល់ថ្ងៃកើតហេតុនេះ ក៏ប្រទះឃើញបុរសជាប្តីបាននៅផ្ទះរបស់ស្រីកំណាន់ជាមួយគ្នាទៅវិញ ទើបផ្អើលឆោឡោម្តងទៀតនិងបានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីនាំបុរសដែលជាប្តីកំហូចខាងលើទៅដោះស្រាយគ្នារវាងប្តីនិងប្រពន្ធនៅប៉ុស្តិ៍កាកាប១តែម្តង៕

Loading...