Post News Media ព័ត៌មានជាតិ អភិបាលខណ្ឌដង្...

អភិបាលខណ្ឌដង្កោ! ដាក់គោលដៅពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេសនិងម៉ោងចូលរាជធានីភ្នំពេញ នៅតែមានរថយន្តធុនធំបើកចូលដដែល!

ភ្នំពេញ: យោងតាមផេករបស់ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ​បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានបន្តដាក់គោលដៅត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស និងម៉ោងពេលវេលាចូលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គេសង្កេតឃើញនៅតែមានរថយន្តប្រភេទ​ធុនធំ បើកចូលក្រុងពេលរាត្រី ជាពិសេសខណ្ឌដង្កោគឺមានការលួចឆ្មក់បើកចូល១-២ ខុសនឹងម៉ោងកំណត់របស់សាលារាជធានីភ្នំពេញ ពិសេសនៅចំណុចស្ពានដែកចំការដូង ផ្លូវ៣៧១ព្រំប្រទល់ខណ្ឌមានជ័យនិងខណ្ឌដង្កោ ចំណុចផ្លូវ២១៧ស្តុបចំការដូង ចំណុចស្តុបបឹងតាម៉ាត ចំណុចពីទួលពង្រ បុកមកមុខវត្តសំបួរមាស ជាដើម។

ដូច្នេះសូមឲ្យអាជ្ញាធរជួយធ្វើការរឹតបន្តឹងទៅលើរថយន្តប្រភេទធុនធំទាំងនេះផង ព្រោះអាចបង្កជាការកកស្ទះ ខូចផ្លូវ និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវផងដែរ៕

Loading...