Post News Media ព័ត៌មានជាតិ មកស្គាល់មុខក្...

មកស្គាល់មុខក្រុមចោរកក្រើកខេត្តស្វាយរៀង! ឃាត់ខ្លួនបានមុខសញ្ញា លួច ឆក់ និងអ្នកទទួលផល១១នាក់ បង្ហាញមុខជាសាធារណ:!..

ស្វាយរៀង: ជនសង្ស័យជាមុខសញ្ញាក្រុមចោរលួច និងឆក់យ៉ាងសកម្ម រួមទាំងអ្នកទទួលផលចំនួន១១នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ រួចធ្វើការបង្ហាញមុខជាសាធារណ: មុននឹងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ក្នុងការឃាត់ខ្លួននេះដែរ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដកហូតបាន ទូរស័ព្ទដៃចំនួន២៨គ្រឿង ម៉ូតូ៧គ្រឿង កាបូប១ និងអាយផេតចំនួន១គ្រឿងផងដែរ។

បច្ចុប្បន្នក្រុមចោរខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

Loading...