ព័ត៌មានជាតិ

​ចេញទៅឆក់ត្រី ​ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម!​

តាកែវ: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ស្លាប់ដោយសារឧបករណ៍ឆក់ត្រី នៅព្រែកសង្គមមានជ័យ នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ វៀង គឹង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅឆក់ត្រីនៅចំណុចកើតហេតុប្រហែល៣០០ម៉ែត្រខាងកើតផ្ទះ លុះព្រឹកថ្ងៃទី២៨ខែឆ្នាំដដែល វេលាម៉ោង២និង៣០នាទីយប់ មានឈ្មោះ វី សង្ហា បានឃើញទូករួចទាញទូកបានឃើញខ្សែភ្លើង ក៏បានទាញឡើងបានឃើញជើងសាកសពជនរងគ្រោះ ក៏តេមកប្រាប់ឪពុកនិងប្រពន្ធដើម្បីទៅលើកសពមកផ្ទះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕

មតិយោបល់