ព័ត៌មានជាតិ

​អាងមានដាវស៊ាំម៉ូរ៉ៃ អុកឡុកគ្រួសារញយពេក ទ្រាំលែងបានឪពុកម្តាយប្តឹងប៉ូលិសឲ្យចាប់!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារក្រុមគ្រួសារប្តឹងថា បានបង្កការអុកឡុកក្នុងក្រុមគ្រួសារ និងមានប្រើប្រាស់គ្រឿងញៀនទៀតផង កាលពីវេលាម៉ោង​៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ហម ស៊ាវហ្វី អាយុ​២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញ​ថ្មី ស​ង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនឃាត់ខ្លួនជនខាងលើ ខណ:ដែលមានស្ត្រីជាម្តាយប្តឹងផ្ទាល់មាត់ពាក់ព័ន្ធកូនប្រុសគាត់ប្រើប្រាស់គ្រឿងញៀនដល់កម្រិតទាញដាវច្នៃគំរាមនិងអុកឡុកក្នុងផ្ទះដើម្បីរកលុយទិញថ្នាំញៀនជក់ ក្រោយពីមានប្រជាពលរដ្ឋប្តឹងភ្លាមកម្លាំងសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនបុរសខាងលើដល់ផ្ទះនិងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ភ្លាមៗ​។

សមត្ថកិច្ចដដែលបានបន្តទៀតថា ក្រោយឃាត់យកមកដល់ប៉ុស្តិ៍ដើម្បីសាកសួរនិងធ្វើតេសទឹកនោមរកសារធាតុញៀនឃើញថាជនសង្ស័យខាងលើកក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនពិតប្រាកដមែនសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន បុរសបង្កអុកឡុកក្នុងគ្រួសារខាងលើ ត្រូវបានកសាងឯកសារ និងបញ្ជូនទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕

មតិយោបល់