ព័ត៌មានជាតិ

រថយន្តកងដឹកជញ្ជូនប្រភេទធុនធំ បើកឆ្លងកាត់ជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមិនព្រឺខ្លាចអំណាចលោកអធិការខណ្ឌ!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឃើញរថយន្តកងដឹកជញ្ជូនប្រភេទធុនធំ ដឹកឆ្លងកាត់ជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកអធិការខណ្ឌច្បារអំពៅ ហាក់ដូចជាមើលមិនឃើញរថយន្តធុនធំ ដែលដឹកជាប់នឹងរបងអធិការដ្ឋានខណ្ឌ ទាំងដែលរថយន្តទាំងនេះ ដឹកសំពីងសំពោង ខ្ពស់មេឃតែម្តង។

រូបភាពនេះ បានដឹកនៅវេលាម៉ោង៤និង១៨នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចកែងផ្លូវលេខ៦២៨ ជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះដែរ ប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ភ្នាក់ងារ Post News ថា ឲ្យជួយផ្តល់ព័ត៌មានទៅកាន់លោកអធិការនគរបាលខណ្ឌច្បារអំពៅផង មេត្តាជួយចាត់វិធានការឲ្យបានតឹងរឹង កុំបណ្តែតបណ្តោយឲ្យរថយន្តទាំងនេះបើកចូលមកក្នុងក្រុងពិសេសបើកផ្គើននៅជាប់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បែបនេះ៕

មតិយោបល់