ព័ត៌មានជាតិ

ចុមយក្ស! បាត់ស្លាកលេខរថយន្តជាង៣ឆ្នាំ មកប្រទះឃើញនៅជាប់រថយន្តគេផ្សេងទៀត…!

ភ្នំពេញ: នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់​បានប្រទះឃើញស្លាកលេខរថយន្តរបស់ខ្លួនដែលបាត់​៣ឆ្នាំ​មុននៅម្តុំស្ទឹងមានជ័យ នៅជាប់នឹងរថយន្តមួយគ្រឿងផ្សេងទៀតដែលគេចតទុក នៅម្តុំលក់រថយន្តក្បែរវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្លាកលេខរថយន្តដែល​បាត់មានលេខភ្នំពេញ2H-0621 ហើយមកនៅជាប់រថយន្ត​​ម៉ាក កូរ៉ូឡា ព៌ណទឹកប្រាក់មួយគ្រឿងនៅទីតាំងខាងលើ។​

សូមបញ្ជាក់ផងដែរថា លោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានប្រាប់Post News ថា បច្ចុប្បន្ន ម្ចាស់រថយន្តទាំងខាងសងខាងមិនបានប្ដឹងផ្តល់គ្នា ក៏សូមបញ្ចប់រឿងតែម្តង៕

មតិយោបល់