Post News Media ព័ត៌មានជាតិ ធ្ងន់.កទៀតហើយ...

ធ្ងន់.កទៀតហើយ!!!! អ្នកទោសម្នាក់ យកកំណាត់ជូតជើង ចង.កសម្លាប់ខ្លួនជាប់ចម្រឹងបង្អួចក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ!!!

ភ្នំពេញ: អ្នកទោសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួច បានធ្វើអត្តឃាត ដោយយកកំណាត់ជូតជើងចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្លាប់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីនេះកើតឡើងនៅម៉ោង៣និង២០នាទី រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកទោសដែលចងកខាងលើ មានឈ្មោះ គឹ​ម ឈុ​ន​ទូច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ម៉ាក​ក្លឿ សង្កាត់ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតរូបភាពអ្នកទោសដែលស្លាប់ខាងលើនេះបាននោះទេ ដោយអនុញ្ញាតត្រឹមតែថតរូបពីចម្ងាយ ខាងមុខអធិការដ្ឋានខណ្ឌច្បារអំពៅបាន ហើយសមត្ថកិច្ចជំនាញផ្នែកកោលស្យវិច័យ បានពិនិត្យសពដល់ក្នុងបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អ្នកទោសខាងលើ ពិតជាបានយកកំណាត់ជូតជើង មកចងកសម្លាប់ខ្លួនជាប់នឹងចម្រឹងបង្អួចពិតប្រាកដមែន៕

Loading...