ព័ត៌មានជាតិ

រថយន្ត​​​លោកអភិបាលរងស្រុកកែវសីមា បុកម៉ូតូMSX យុវជន២នាក់​របួសធ្ងន់!

មណ្ឌលគិរី: នៅវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​តាកូម៉ា របស់លោកអភិបាលរងស្រុកកែវសីមា បុកជាមួយនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើង បណ្តាលឲ្យភា​គីខាងម៉ូតូរងរបួសធ្ងន់២នាក់ នៅ​ភូមិ អូរអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទាំង២នាក់មានឈ្មោះ សាន សុខជី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរកសិករ និង​ឈ្មោះ ដេម ប៊ុនណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កសិករ អ្នកទាំង២នាក់ មានទីលំនៅ​ភូមិ​ឃុំកើតហេតុ ជិះម៉ូតូម៉ាក ហុងដា​MSX ពណ៌​ស លាយ ខ្មៅ គ្មានស្លាកលេខ​ ​រងរបួសធ្ងន់ទាំង២នាក់។

បច្ចុប្បន្ន ជន​រងគ្រោះ​ទាំង២នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម៕

មតិយោបល់