ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តធុនធំ បុកពីក្រោយម៉ូតូបុរសម្នាក់ ហើយកិនស្លាប់ជាប់ក្រោមកង់រថយន្ត..

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-7558 បានបុកម៉ូតូមួយគ្រឿងដែលកំពុងជិះដោយបុរសម្នាក់ វ័យ២០ឆ្នាំ ចំពីក្រោយពេញទំហឹង ធ្លាក់ជនរងគ្រោះពីលើម៉ូតូ ហើយកិនពីលើជនរងគ្រោះស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី​យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កខាងលើបានគេចខ្លួនបាត់។ រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់