Post News Media ព័ត៌មានជាតិ បុរសម្នាក់ ត្...

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ ពីបទប្រទូស្តកេ​រ្តិ៍ខ្មាស

កណ្ដាល: កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្រទូស្តកេ​រ្តិ៍ខ្មាស ដែលកើតទ្បើងនៅចំណុចផ្ទះ ជនសង្ស័យ ស្ថិតនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ ខ.ស.ត ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅឡឥដ្ឋ ( ឈាង ធិសួរ ) ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ កម្មករឡឥដ្ឋ ។ ចំណែកជនសង្ស័យ ឈ្មោះ ប៊ី សាំងឆង័ ភេទប្រុស អាយុ៤០ឆ្នាំ (មានបណ្ណរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ផ្នែកជំងឺផ្លូវចិត្ត រស់នៅភូមិ-ឃុំកើតហេតុ មុខរបរលក់ចាប់ហួយ ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃនិងវេលាកើតហេតុខាងលើ ឈ្មោះ ហាវ ស្រីនិត និងជនរងគ្រោះ បានទៅផ្ទះជនសង្ស័យ ដើម្បីទិញអំបិល ពេលទិញ រួចស្រាប់តែជនសង្ស័យ ចាប់ដៃជនរងគ្រោះ ចូលក្នុងផ្ទះ ហើយបានធ្វើសកម្មភាពឱបថើប និងស្ទាបអង្អែលដងខ្លួនជនរងគ្រោះ ក្នុងពេលនោះជនរងគ្រោះ បានរើបម្រះស្រែកយ៉ាងខ្លាំង ភ្លាមនោះដែរឈ្មោះហាវ ស្រីនិត បានមកច្រានជនសង្ស័យចេញរួចនាំ ជនរងគ្រោះដើរទៅឡឥដ្ឋ ដើម្បីប្រាប់មេការឡឥដ្ឋ ក្រោយមកមេការឡឥដ្ឋ និងបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្វាយអំពារតែម្តង ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញយុត្តិធម៌ស្រុក សហការជាមួយប៉ុស្តិ៍ បានបញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកមុខកំពូល បន្តចាត់ការតាមនីតិវិធី៕

Loading...