Post News Media ព័ត៌មានជាតិ ប្តីមកពីធ្វើក...

ប្តីមកពីធ្វើការ ឃើញប្រពន្ធស្រវឹងហើយមិនដាំបាយ ឈ្លោះប្រកែកគ្នា វាយរងរបួសធ្ងន់!

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ បណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ។

មូលហេតុ ដោយសារជនសង្ស័យជាប្តី​មកពី​ធ្វើការ ឃើញ​ប្រពន្ធ​ស្រវឹងស្រា ហើយ​មិន​ដាំបាយ ក៏​សួរនាំ​ហើយ​ប្រកែក​គ្នា ប្តី​ក៏​ស្ទុះ​ទៅ​វាយ​ប្រពន្ធ១ដៃ ពេល​ប្រពន្ធ​ឈរ​នៅ​មាត់ទ្វារ ​​ដួល​ធ្លាក់​ពីលើផ្ទះ​បោក​ក្បាល​នឹង​ជណ្តើរ​បែកក្បាល​របួសធ្ងន់តែម្តង។​

ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។ ចំណែក​ជនសង្ស័យ​ជា​ប្តី សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​នីតិវិធីច្បាប់៕

Loading...