Post News Media ព័ត៌មានជាតិ អ្នកបើកបរធ្វេ...

អ្នកបើកបរធ្វេសប្រហែសតែមួយពព្រិចភ្នែក ធ្វើឲ្យរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា!

ភ្នំពេញ: រថយន្តចំនួន៣គ្រឿងបើកបុកបន្តកន្ទុយគ្នា ដោយសារការបើកបររបស់គាត់បខ្វះការប្រុងប្រយ័ត្ន ក្នុងនោះមានមួយគ្រឿងក្រោយគេ រងខូចខាតធ្ងន់ជាងគេ បែករួញកាប៊ីន តែសំណាងល្អគ្មានអ្នករងរបួស​។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​។

រថយន្តទី១ ម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ កោះកុង​2A-0942 រងខូចខាតបែកស្តុប ខាងឆ្វេង​។ រថយន្តទី២ ម៉ាក ហ៊ីយ៉ាន់ដាយ បែន ពណ៌ត្រួយចេក ពាក់ស្លាកលេខ ស្វាយរៀង3A-0932ដឹកថ្ម មិនមានខូចខាត ។ រថយន្តទី៣ ខាងក្រោយគេ ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ដឹកទំនិញរោងចក្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​3B-3587 រងខូចខាត បែករួញកាប៊ីន​។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តទាំង៣គ្រឿងបើកបន្តកន្ទុយគ្នា តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តទី១ វីហ្គោ បានបង្អង់ល្បឿន ដោយសារ មានរ៉ឺម៉កម៉ូតូ បើកឆ្លងកាត់ ធ្វើឲ្យរថយន្តទី២ បែនដឹកថ្ម បើកលឿនជ្រុលហ្វ្រាំងអូសកង់ហើយជ្រុលទៅបុក គូទរថយន្តវីហ្គោ បែកស្តុបម្តខាង ហើយស្របពេលនោះ ស្រាប់តែរថយន្តទី៣ ឃ្លប់ដឹកទំនិញរោងចក្រ បោលគ្មានមេត្តា គ្រាដែលខាងមុខជួបឧបសគ្គហើយ ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកគូទរថយន្តបែនយ៉ាងពេញទំហឹង បណ្តាលឲ្យរងខូចខាត ខ្ទេចកាប៊ីន ។

ក្រោយកើតហេតុ ភាគីខាងរថយន្តទី៣ ឃើញរថយន្តខ្លួនខ្ទេចធ្ងន់ជាងគេ ក៏ទាមទារឲ្យរថយន្តបែនជួយចេញសង ថ្លៃខូចខាតទៅវិញ ។ ហេតុផលរបស់អ្នកបើកបររថយន្តទាំង៣គ្រឿងមានរៀងខ្លួន បើនិយាយតែ៣ភាគីគឺដោះស្រាយមិនចេញឡើយ មានតែហៅសមត្ថកិច្ច និងក្រុមហ៊ុនធានារ៉ាប់រ៉ង របស់ភាគីរថយន្តបែន មកនិយាយវែកញែកផ្លូវច្បាប់ ។

ក្រោយពីភាគីទាំង៣ និយាយមិនត្រូវគ្នា សមត្ថកិច្ចចុះទៅអន្តរាគមន៍ គូសវៀស យករថយន្តទាំងអស់ដាក់អែបគៀនខាង រងចាំសមត្ថកិច្ចជំនាញ យករថយន្តទាំង៣គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

Loading...