ព័ត៌មានជាតិ

ឱសថស្ថានរង(ខ)ខេមរា ហួសសុពលភាព៦ខែ ត្រូវសមត្ថកិច្ចចុះត្រួតពិនិត្យ ដោយគ្មានការដកហូត ឬបិទទីតាំង!!

សៀមរាប: ឱសថស្ថានរង (ខ)ខេមរា ហួសសុពលភាព រយ:ពេល៦ខែ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះត្រួតពិនិត្យ ខណ:ពេលនោះម្ចាស់ឱសថ បានបង្ហាញនៅវិក័យបត្រ បង់ប្រាក់របស់សាលាក្រុង ដែលបានទៅដាក់ពាក្យសុំអាជ្ញាប័ណ្ណបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ រហូតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមិនទាន់ឃើញ ដល់ពេលសមត្ថកិច្ចសួរទៅ ទើបតំណាងម្ចាស់ទីតាំងបានទូរស័ព្ទទៅសាលាក្រុង ដែលអ្នករត់ការឲ្យពួកគាត់បានប្រហែលជិត២ម៉ោង ទើបឃើញប័ណ្ណយកមកបង្ហាញឲ្យសមត្ថកិច្ចឃើញ រួចកម្លាំងក៏បានចូលទៅក្នុងពិនិត្យមើលថ្នាំគ្រប់ប្រភេទ ក្រែងមានក្លែងក្លាយ ប៉ុន្តែមិនបានឃើញដូចការសន្និដ្ឋាននោះទេ ហើយក៏ធ្វើការនែនាំដល់អ្នកលក់ឱថសស្ថាននោះ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការទិញថ្នាំយកមកលក់ឲ្យប្រជាពលរដ្ឋផងដែរ។

ហេតុការណ៍ចុះត្រួតពិនិត្យឱថសស្ថានរង(ខ)ខេមរា ហួសសុពលភាព រយ:ពេល៦ខែ នោះបានធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលចុះត្រួតពិនិត្យឱថសស្ថានរង(ខ)ខេមរា ហួសសុពលភាព រយ:ពេល៦ខែនោះបានមានប្រសាសន៍ថា ឱសថស្ថាននេះ បានសុំអាជ្ញាប័ណ្ណបន្ត ទៅមន្ទីរសុខាភិបាលខេត្តសៀមរាប និង ច្រកចេញចូលតែមួយនៅសាលាក្រុង តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែមិនដឹងយឺតយ៉ាវខាងមន្ទីរ ឬខាងសាលាក្រុងទេ។

ប្រភពបានបន្តថា រហូតមកដល់សមត្ថកិច្ចយើងចុះត្រួតពិនិត្យនិង ឆែកឆេរកប័ណ្ណ ដែលចែញដោយមន្ទីរសុខាភិបាល នៅមិនទាន់ឃើញទៀត ហើយ តំណាងម្ចាស់ទីតាំងបានអះអាងនៅមុខសមត្ថកិច្ចយើងថា ពួកគាត់បានសុំបន្តអាជ្ញាប័ណ្ណ ជាយូរខែមកហើយ ប៉ុន្តែខលទៅសួរអ្នករត់ការឲ្យថា មិនទាន់បានទេ រង់ចាំផ្នែកជំនាញ(ថ្ងៃនេះ ថ្ងៃនោះ)មិនចេះចប់ រហូតដល់សមត្ថកិច្ចចុះមក ទើបពួកខ្ញុំ ខល ទៅសួរម្តងទៀត ទើបឃើញខាងសាលាក្រុងចេញប័ណ្ណមកឲ្យ ទើបពួកខ្ញុំ មានការរំភើបបន្តិច បើមិនដូច្នោះទេ កន្លែងលក់ថ្នាំរបស់ខ្ញុំ មុខជាសមត្ថកិច្ចបិទជាក់ជាមិនខានឡើយ ហើយប័ណ្ណដែលចេញយកមកឲ្យនោះ គឺចេញតាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយលោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប។

ប្រភពបានបញ្ជាក់ទៀតថា ម្ចាស់ឱថសស្ថាន រង(ខ) ខេមរា មានឈ្មោះ ចាន់ ណារ៉េត ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរឱសថការី មធ្យម ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានចេញលិខិតអនុញ្ញាតរបស់សាលាក្រុងសៀមរាប លេខ០៣៧/១៨ .សខ .ច្រ .ចម .ឱសថស្ថានរង “ខ” ខេមរា ចុះថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៨ ផុតកំណត់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

ជុំវិញករណីចេញប័ណ្ណយឺតយ៉ាវ ដល់អាជីវករលក់ថ្នាំពេទ្យនោះ អ្នកសារព័ត៌មាន មិនអាចសុំការពន្យល់ឬបំភ្លឺ ពីលោក ពៅ សារ៉ាវុធ អភិបាលរងក្រុង សៀមរាប នោះបានទេ ដោយទូរស័ព្ទរបស់លោក នៅក្រៅតំបន់សេវា។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋមានការរិះគន់ទៅលើអាជ្ញាធរ ឬ មន្ទីរពាក់ព័ន្ធ ក្នុងការចេញប័ណ្ណ អាជីកម្មឲ្យ អ្នកលក់ដូរ យឺតយ៉ាវ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ចំពោះករណីដែលសមត្ថកិច្ចចុះឆែកឆេរ រកប័ណ្ណអាជ្ញាប័ណ្ណ ដែលហួសសុពលភាពម្តង។

ជាក់ស្តែង ដូចអ្នកលក់ថ្នាំពេទ្យ នៅខាងក្រោយផ្សារលើធំថ្មី អញ្ចឹង បើកុំសមត្ថកិច្ចចុះត្រួតពិនិត្យ មើល ប័ណ្ណហួសសុពលភាពរយ:ពេល៦ខែ ហើយ ទើបយកមកឲ្យគាត់ បើមិនសួរ ប្រហែលកប់ទុករាប់ឆ្នាំ ក៏មិនដឹង ដល់អ្នកដែលមានរឿង និង បិតទីតាំង ព្រមទាំង បង្ហោះហ្វេសបុក ឬ ចុះកាសែត និង ទូរទស្សន៍ គឺម្ចាស់ទីតាំង នេះឯង មិនមែនពួកអស់នោះមកជួយបានទេ ទំរាំពួកគេចេញឲ្យ តើគ្នាខាត ប៉ុន្មាន ពួកនោះបានត្រឹមតែ ឆ្លើយដាក់គ្នាតែប៉ុណ្ណោះ៕

មតិយោបល់