ព័ត៌មានជាតិ

ខេត្តព្រះសីហនុទៀតហើយ! ​បង្ក្រាប​​​ជនជាតិ​ចិន​​ករណី​គ្រឿងញៀន​​​ជាង​១០០​កញ្ចប់

ព្រះ​សីហ​នុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ ​ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជា​ណែនាំឲ្យ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ សួ​ស​ សីលា​ នាយការិយាល័យ​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ បាន​បើ​ក​យុទ្ធនាការ​ ដ៏​ក្តៅ​គគុក​មួយ​ ប្រើ​ពេល​អស់​ពេញ​មួយ​យប់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​ ចាប់​យក​ថ្នាំ​ញៀន​ជា​ច្រើន​មុខ​ចំនួន​១២២​កញ្ចប់​ និង​ថ្នាំ​ញៀន​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

​ករណី​ទី​១​ ថ្ងៃ​ទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ម៉ោង១២និង​៥០​នាទីយប់​ ស្ថិត​នៅ​ក្រុម​ទី​ ២​ភូមិ​២​សង្កាត់​លេខ​ ១​ក្រុងព្រះសីហនុ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​ ឃាត់​ខ្លូ​ន​ជនសង្ស័យ​បាន​១​នាក់​ឈ្មោះ​HUA.YUNJIAAN​ អាយុ​៣៧​ឆ្នាំ​ ជា​ជនជាតិ​ចិន​ ភេទ​ប្រុស​មុខរបរ​ធ្វើការ​អន​ឡាញ​ វត្ថុ​តាង​ដក់ហូត​បាន​រួម​មាន​ម្សៅ​ក្រោម​ ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ៤​កញ្ចប់​ទូរស័ព្ទ​១​គ្រឿង​។​

​ករណី​ទី​២​ ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ម៉ោង​១១និង​៥៥​​នាទី​ ស្ថិត​នៅ​ក្រុម​ទី​១១​ភូមិ​១​ សង្កាត់​លេខ​២​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី​ទៀត​ ឃាត់​ខ្លូ​ន​ជនសង្ស័យ​១​នាក់​ ឈ្មោះ​Jin​ yoagnian​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ចាប់​យក​បាន​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១៤​កញ្ចប់​ (​ ធំ​១​ តូច​១៣​កញ្ចប់​)​ ទូរស័ព្ទ​២​គ្រឿង​។​

​ករណី​ទី​៣​ ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ម៉ោង​ ១៣:០០​នាទី​ ស្ថិត​នៅ​ក្រុម​ទី​៤​ភូមិ​២​ សង្កាត់​លេខ​២​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី​ទៀត​ ឃាត់​ខ្លូ​ន​បាន​ជនសង្ស័យ​១​នាក់​ ឈ្មោះ​De​ Xu​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ចាប់​យក​បាន​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​៩​កញ្ចប់​ធំ​ និង​WY.​ចំនួន​៣​គ្រាប់​ ទូ​ស័ព្ទ​១​គ្រឿង​។​

​​ករណី​ទី​៤​ ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ម៉ោង​ ២១​និង​៤០​នាទី​ ស្ថិត​នៅ​ក្រុម​ទី​៨​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​ បង្ក្រាប​បទល្មើស​ គ្រឿងញៀន​មួយ​ករណី​ ឃាត់​ខ្លូ​ន​បាន​ជនសង្ស័យ​១​នាក់​ឈ្មោះ​FAN​ Chao​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចិន​ ចាប់​យក​បាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ៩​កញ្ចប់​ធំ​ ទូ​ស័ព្ទ​១​គ្រឿង​។​

​ករណី​ទី​៥​ ថ្ងៃ​ទី​២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៨​ ម៉ោង​ ២១:៤០​នាទី​ ស្ថិត​នៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​ ឃាត់​ខ្លួន​ជនសង្ស័យ​ ១​នាក់​ឈ្មោះ​Zhou.yang​ភេទ​ប្រុស​អាយុ​២៥​ ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ចាប់​យក​បាន​ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៧.​កញ្ចប់​(K)​ ៨​កញ្ចប់​ (WY.២៦.​គ្រាប់​.(MDMA)៥​គ្រាប់​.​កញ្ឆា​មូរ​ជា​បារី​ហើយ​មាន​ចំនួន​៣​ដើម​ទូ​ស័ព្ទ​១​គ្រឿង​។​

​​ករណី​៦​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ ម៉ោង​ ៣:០០.​នាទី​រំលង​អធ្រាត្រ​ ស្ថិត​នៅ​ក្រុម​ទី​៩​ភូមិ​១​សង្កាត់​លេខ​៣​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ២​ករណី​ផ្សេង​គ្នា​ តែ​ជា​ក្រុម​តែ​មួយ​ ដែល​មាន​ទីតាំង​ដូច​ខាងលើ​ ឃាត់​ខ្លូ​ន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់​៖​ទី​១.​ឈ្មោះ​ Hua​ Zai,​ទី​២.​ឈ្មោះ​ Chee​ Kiang​ហើយ​ក៏​បន្ត​ ចូល​ឆែកឆេ​រផ្ទះ​ជួល​នៅ​ សង្កាត់​លេខ​២​ ឃាត់​ខ្លូ​ន​បាន​ជនសង្ស័យ​ បន្ថែម​៣​នាក់​ទៀត​ ទី​១.​ឈ្មោះ​ Melvin​ Foo,​ទី​២.​ឈ្មោះ​.Da​ ren,​ទី​៣.william​ Ricardo​ (​អ្នក​ទាំង​៥​ ជា​ជនជាតិ​ចិន​ម៉ា​ឡេ​ស៊ី​)​។​

​ចាប់​យក​បាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៧៨​កញ្ចប់​ ថ្នាំ​សប្បាយ​ចំនួន​៦​គ្រាប់​ Wy៥​គ្រាប់​.​កញ្ឆា​១​កញ្ចប់​ធំ​ ក​ញ្ចា​ប់​កាហ្វេ​សង្ស័យ​ជា​សា​ធា​ញៀន​ចំនួន​៨​កញ្ចប់​.​ថ្នាំ​សប្បាយ​ប្រភេទ​ទឹក​ ចំនួន​៣​ដប​ ជញ្ជីង​ថ្លឹង​១​ និង​ ទូរស័ព្ទ​៣​គ្រឿង​។​

​លោក​ស៊ុន​ សុ​ផាត​ បាន​បញ្ជាក់​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ មានការ​សម្របសម្រួល​ផ្នែក​ច្បាប់​ ដោយ​មានការ​ចូលរួម​ពី​លោក​ហួត​ វិចិត្រ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​៕​

មតិយោបល់