ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប​Mercedesស្លាកលេខ​ភ្នំពេញ​​2BF-6888 បើកលឿនបុករថយន្តឡិចស៊ីស ជជែកគ្នាមិនត្រូវផ្អើលទាំងព្រលឹម!

ភ្នំពេញ: នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍​Mercedes 4Matic បើកមិនមើល​ស្លាកសញ្ញាចរាចរណ៍ ក្នុងល្បឿនលឿន​ ទៅ​រថយន្ត​LEXUS RX300 ​បណ្ដាលរងការខូចខាត នៅ​ផ្លូវបែកជាបួន លេខ២៩៤​​កែងផ្លូវលេខ៥៧​ សង្កាត់បឹងកេងកងទី១​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​។

រថយន្តបង្ក​ស៊េរីទំនើប​ម៉ាក Mercedes ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​​2BF-6888 បើកបរដោយបុរសខ្មែរម្នាក់ ដឹក​ជនជាតិចិនជាម្ចាស់រថយន្ត។ ចំណែករថយន្ត​Lexus RX3០0 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​​2AS-0818​បើកបរដោយបុរសម្នាក់។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួច​ឲ្យភាគី​ទាំងសងខាងធ្វើការសម្របសម្រួលគ្នា តែ​និយាយ​មិនត្រូវគ្នា​ ទើបសមត្ថកិច្ចធ្វើការ​វាស់វែងនាំយករថយន្តទាំង២គ្រឿង​ទៅរក្សាទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាននគរបាលខណ្ឌចម្ការមន រង់ចាំ​ដោះស្រាយបន្តតាមផ្លូវច្បាប់៕​

មតិយោបល់