ព័ត៌មានជាតិ

ស៊យធ្ងន់ដោយសារមាត់! ជិះរថយន្តក្រុងនិយាយទូរសព្ទថា​«ខ្លួនបានសម្លាប់គេ មានកាំភ្លើងកំពុងរត់គេចមកភ្នំពេញ» ចុងក្រោយខ្នោះបានសម្រេច

ភ្នំពេញ: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ម្នាក់ ដែលជិះក្នុងរថយន្តក្រុងជាមួយគ្នា រាយការណ៍ជូនសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ក្រោយពីបុរសរូបនេះស្រវឹង ជិះក្នុងរថយន្តក្រុង ហើយបាននិយាយទូរសព្ទជាមួយមិត្តភក្តិ ថា«ខ្លួនបានជ្រុលដៃសម្លាប់គេ ហើយមានកាំភ្លើងមកជាមួយកំពុងរត់គេចមកភ្នំពេញ»។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បុរសខាងលើមានឈ្មោះ ឈុ​ន សារី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​ចាក់​លូ បានជិះរថយន្តក្រុង​ពី​អ្នក​លឿង​មក​ភ្នំពេញ​ ហើយក៏បាននិយាយទូរសព្ទជាមួយមិត្តភក្តិ ថា«ខ្លួនបានជ្រុលដៃសម្លាប់គេ ហើយមានកាំភ្លើងមកជាមួយកំពុងរត់គេចមកភ្នំពេញ» តែត្រូវបាន សមត្ថកិច្ចអន្តោប្រវេសន៍ម្នាក់ ដែលជិះក្នុងរថយន្តក្រុងជាមួយគ្នាស្តាប់លឺបានរាយការណ៍ជូនសមត្ថកិច្ច លុះដល់ចំណុចដែលរថយន្តឈប់ មានសមត្ថកិច្ចនៅក្បែរនោះ គ្រាន់តែឃើញសមត្ថកិច្ចជនសង្ស័យបានព្យាយាមរត់តែម្តង តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលចម្ការមន ដើម្បីសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់