ព័ត៌មានជាតិ

កក្រើកក្រុងតាខ្មៅ! ក្រុមចោរគាស់រោងចក្រ​ផលិត​កាបូប FMF MANUFACTURING Co.,Ltd យកទ្រព្យសម្បត្តិយ៉ាងរំភើយ មិនញញើតនឹងសមត្ថកិច្ច

កណ្តាល: ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់រោងចក្រផលិតកាបូប FMF MANUFACTURING Co.,Ltd យកទ្រព្យសម្បត្តិអស់រយ:ពេលជាច្រើនម៉ោងហើយគេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ក្នុង​រោងចក្រផលិត​កាបូប FMF MANUFACTURING Co.,Ltd ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ លុះនៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបក្រុម​កម្មករ-កម្មការិនី ​ចូល​ធ្វើការ​​ប្រទះ​ឃើញ​ជញ្ជាំង​រោងចក្រ​ហើប​និងមាន​ប្រហោង​ខុស​ពី​ធម្មតា ​សង្ស័យ​នាំ​គ្នាបើក​កាមេរ៉ា​សុវត្ថិភាព​មើល ទើបដឹងថាមានក្រុម​ចោរ​លួចគាស់​ជញ្ជាំង​រោងចក្រ ធ្វើលួចទ្រព្យសម្បត្តិ៕

មតិយោបល់