ព័ត៌មានជាតិ

ក្រុមចោរប្លន់ម៉ូតូកក្រើកខណ្ឌដង្កោ ឃាត់ខ្លួនបានហើយ!

ភ្នំពេញ: ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូតែមិនបានសម្រេច កាលពីវេលាម៉ោង១និង២០នាទីយប់ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

​ជនសង្ស័យទាំង៣នាក់ ​ទី១​ឈ្មោះ ជិន រ៉ាវី ​​អាយុ១៨ឆ្នាំ​ មុខរបរ​ជាងឈើ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ,​ទី២​ឈ្មោះ​ ឃឿន លី​យ៉ា ​​អាយុ២០ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី៣​ឈ្មោះ ធី សុធា ភេទ​ប្រុស អាយុ១៨ ឆ្នាំ មុខរបរ​នឹង​ស្នាក់នៅ​មិន​ពិតប្រាកដ​។

បច្ចប្បន្ន ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ដង្កោ​ធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បី​ធ្វើ​ការតាម​ចាប់​បក្ខពួកមកផ្តន្ទាទោសតាម​ច្បាប់បន្តទៀត៕​​

មតិយោបល់